កូនខ្មែរដំបូងបង្អស់សម្តែងជា«ទេពមច្ឆា»នៅអង្គរ វ៉ាយដ៍ឡាយហ្វ៍ ដើម្បីលើកស្ទួយទេសចរណ៍
ក្នុងការសម្តែងនេះ ពួកគេត្រូវជួបប្រឈមនឹងការលំបាកមួយចំនួន ដូចជាសម្ពាធទឹក និងការហ្វឹកហាត់បច្ចេកទេសហែលទឹកដើម្បីគេចពីប្រភេទត្រីធំៗ ដូចជាត្រីរាជ និងត្រីគលរាំង ដើម្បីកុំឱ្យសត្វត្រីទាំងនោះផ្អើល។
ទោះជាយ៉ាងណាក៏ដោយ អ្នកសម្តែងទាំងពីររូបមានក្តីរំភើប និងមោទនភាពយ៉ាងខ្លាំង ដែលបានបង្ហាញថាកូនខ្មែរមានសមត្ថភាពអាចធ្វើបានដូចជនជាតិបរទេស និងបានក្លាយជាផ្នែកមួយក្នុងការទាក់ទាញទេសចរមកកាន់កម្ពុជា។
សូមបញ្ជាក់ថា អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម មានទីតាំងស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីក្រុង។ ទីតាំងនេះជាកន្លែងសិក្សាស្វែងយល់ និងទស្សនាសត្វជាច្រើនប្រភេទ រួមមានត្រីទឹកសាប ត្រីទឹកប្រៃ សត្វព្រៃ និងសត្វល្មូន ដែលជួយជំរុញការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ និងធម្មជាតិឱ្យកាន់តែទូលំទូលាយ។ អត្ថបទដោយ៖ cambodia-nation-media