សម្ដេចនាយករដ្ឋមន្ត្រី ប្រកាសពីផែនការធ្វើទំនើបកម្មកងទ័ព ដើម្បីពង្រឹងសមត្ថភាពការពារជាតិឱ្យកាន់តែរឹងមាំ


ក្នុងឱកាសអបអរសាទរខួបលើកទី១៩ នៃទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់វិស័យការពារជាតិ តាមរយៈយុទ្ធសាស្ត្រ «បង្រួបក្បាលឱ្យតូចតែពង្រីកខ្លួនឱ្យធំ និងរឹងមាំ»។
គោលបំណងសំខាន់នៃកំណែទម្រង់នេះ គឺដើម្បីបង្កើនភាពរហ័សរហួនក្នុងការឆ្លើយតបទៅនឹងគ្រប់សភាពការណ៍ ដោយផ្តោតលើការកាត់បន្ថយកម្លាំង ឬលុបចោលនូវអង្គភាព និងផ្នែកណាដែលមិនចាំបាច់។ សម្ដេចបានសង្កត់ធ្ងន់ថា ការធ្វើទំនើបកម្មកងទ័ពគឺជាកិច្ចការចាំបាច់ ដើម្បីពង្រឹងសមត្ថភាពការពារជាតិឱ្យបានរឹងមាំក្នុងរយៈពេលវែង៕ អត្ថបទដោយ៖ cambodia-nation-media