កិច្ចប្រជុំត្រួតពិនិត្យលើ សេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខែមេសា

 សង្គម
 ១១ ឧសភា ២០២៦
 32
ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើ សេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខែមេសា និងលើកទិសដៅ ការងារខែឧសភា ឆ្នាំ២០២៦ ១. ត្រៀមលក្ខណៈក្នុងការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នាខាងមុន។ ២. ត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការសកម្មភាពរបស់នាយកដ្ឋាន និងមន្ទីរពិសោធន៍គ្រឿងញៀន និងពិភាក្សាការងារផ្សេងៗ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង តំណាងខុទ្ទការល័យឯកឧត្តមសន្តិបណ្ឌិត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកប្រធាននាយកដ្ឋាន/មន្ទីរពិសោធន៍ និងមន្ត្រីជំនាញ ចំណុះអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ.៕

អត្ថបទដោយ៖ cambodia-nation-media