ក្រសួងការបរទេសធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនៅកម្ពុជា ក្រោយថៃសម្រេចលុប MOU2001 ជាឯកតោភាគី
យ៉ាងណាមិញ ថ្មីៗនេះ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពី MOU2001 ដោយជំហាននេះត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សម្តែងការសោកស្តាយ និងបញ្ជាក់ថាវាមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានោះទេ។
អ្នកជំនាញ បានចាត់ទុកការលុបចោលនេះគ្រាន់តែជានយោបាយប្រជាភិថុតរបស់លោក អានុទិន ប៉ុន្តែវាបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ថៃនៅលើឆាកអន្តរជាតិ។
ជាការឆ្លើយតប កម្ពុជាបានប្តេជ្ញាជំរុញយន្តការផ្សះផ្សារដោយបង្ខំក្រមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយគ្រប់វិវាទដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៕ អត្ថបទដោយ៖ cambodia-nation-media