ពីធីបួងសួងតាមផ្លូវសាសនា យាងព្រះវិស្ណុគង់លើស្ដេចគ្រុឌ ពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប

 សង្គម
 ០៤ ឧសភា ២០២៦
 57
នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះរដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តរាជបូណ៌ ។ ក្នុងពីធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ សមាជិកក្រុម ប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ផងដែរ។

អត្ថបទដោយ៖ cambodia-nation-media