ខេត្តកណ្តាល តាកែវ កំពង់ស្ពឺមានសក្ដានុពលឱកាសការងារជាង ៤ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

 សង្គម
 ២៥ មេសា ២០២៦
 41
នៅបណ្ដាខេត្តដែលមានសក្ដានុពលចំនួន៣ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាល មានឱកាសការងារជាង ៤ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួង ការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាលមានឱកាសការងារសរុបចំនួន ៤១,៦៤៨កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្តប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត៕

អត្ថបទដោយ៖ cambodia-nation-media