ជំនួប សម្តេចធិបតី ជួបជាមួយ លោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports

 សង្គម
 ០៨ មេសា ២០២៦
 58
ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗជាច្រើនទៀត។ សម្រាប់នៅកម្ពុជា ក្រុមហ៊ុន VINCI បានបោះទុនវិនិយោគលើវិស័យអាកាសយានដ្ឋានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ វត្តមាន និងវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុននេះ មិនត្រឹមតែបង្ហាញពីភាពជោគជ័យក្នុងវិស័យអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។

អត្ថបទដោយ៖ cambodia-nation-media