អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ កងទ័ពនៅសមរភូមិមុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

 សង្គម
 ១១ មីនា ២០២៦
 54
ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលខិតចូលមកដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី បានមកសាកសួរសុខទុក្ខ និងហូបអាហារពេលព្រឹករួមគ្នា ជាមួយបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងឈរជើងនៅសមរភូមិមុខ។ ឯកឧត្តម នួន ផារ័ត្ន ក្រៅពីពាំនាំការសាកសួរទុក្ខរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ ដែលនៅសមរភូមិក្រោយ មិនដែលភ្លេចនោះឡើយ ចំពោះបងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង៕

អត្ថបទដោយ៖ cambodia-nation-media