គបផក ផ្សព្វផ្សាយ ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម

 សង្គម
 ២១ តុលា ២០២៥
 64
គណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាពនិងសុវត្ថិភាពសង្គម បានធ្វើការផ្សព្វផ្សាយច្បាប់ពាក់ពន្ធ័ និង គបផក ជូនដល់ថ្នាក់ដឹកនាំ មកពីវិស័យ វិនិយោគិនពាណិជ្ជករ ឧស្សាហករ សិប្បករ អាជីវករ អគ្គនាយក នាយកប្រតិបត្តិ អ្នកគ្រប់គ្រងទូទៅ ម្ចាស់ក្រុមហ៊ុន រោងចក្រសហគ្រាស សិប្បកម្ម និងម្ចាស់ផលិតតាមវិស័យតាមផ្នែក ជាង៥០០នាក់។ ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជាប្រធាន គណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលកន្លែងក្លាយ ដែលបង្កគ្រោះ ថ្នាក់ មានហានីភ័យខ្ពស់ ដល់សុខភាពនិងសុវត្ថិភាពសង្គម និងវត្តមាន ឯកឧត្តម សាស្ត្រាចារ្យ សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហពន្ធ័វិនិយោគិនកម្ពុជា។

អត្ថបទដោយ៖ cambodia-nation-media