រដ្ឋបាលឃុំអូតាគី នៃខេត្តបាត់ដំបងចូលរួមទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន មីនីបៀ(ខេមបូឌា)ដែលរៀបចំឡើងដោយ NEA

 សង្គម
 3 ថ្ងៃមុន
 41

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរខេត្តបាត់ដំបង រៀបចំទស្សនកិច្ចសិក្សាជូនថ្នាក់ដឹកនាំ ឃុំអូរតាគី និងភូមិចំនួន ០៨ ចំនួន ១៧ នាក់ នៅរោងចក្រនៃក្រុមហ៊ុនមីនីបៀ (ខេមូឌា) (Minebea (Cambodia) Co., Ltd.)  ដឹកនាំដោយលោក សាម៉េន សុខា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ។

លោក សាម៉េន សុខា បានឲ្យដឹងពីគោលបំណងនៃទស្សនកិច្ចសិក្សានេះយ៉ាងដូច្នេះថាគឺដើម្បីបង្ហាញជូនពីសង្វាក់ផលិតកម្ម កន្លែងស្នាក់នៅ អាហាដ្ឋាន និង អត្ថប្រយោជន៍ផ្សេងៗដែលរោងចក្រ ផ្តល់ជូនកម្មករ-កម្មការរិនី ព្រមជាមួយនឹងឱកាសទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍សមត្ថភាព ជាពិសេសឱកាសការងារនៅ

ក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងរោងចក្រថ្មីដែលគ្រោងនឹងដាក់អោយដំណើរការនៅក្នុងខេត្តពោធិសាត់។

កិច្ចសហការពីសំណាក់អាជ្ញាធរមូលដ្ឋាន និងការផ្តល់ឱកាសការងាររបស់ក្រុមហ៊ុន គឺជាការចូលរួមអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម តាមរយៈការនាំយកសេវាការងារអោយកាន់តែជិតប្រជាពលរដ្ឋ ដើម្បីរក្សាតុល្យភាពនៅក្នុងទីផ្សារការងារ និងការចូលរួមលើកកម្ពស់តាមរយៈជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ៕

អត្ថបទដោយ៖ cambodia-nation-media