សកម្មភាព អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារ សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង “សង្ក្រាន្តវត្តភ្នំ”

 សង្គម
 3 ថ្ងៃមុន
 103
រយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ កម្លាំងកង រាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការ ដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តក្នុងកម្មវិធី “សង្ក្រាន្ត” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ហើយត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយស្នាមញញឹម និងមានមោទន ភាព បើទោះបីជាកម្លាំងម្នាក់ៗ មិនបានទៅចូលរួមជួបជុំគ្រួសារ ដូចគេឯងក៏ដោយ៕

អត្ថបទដោយ៖ cambodia-nation-media