ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក យ៉ាង អាយជុន ប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន

 សង្គម
 ០១ មេសា ២០២៥
 249
នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក យ៉ាង អាយជុន ប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ព្រមទាំងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា និងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញប្រជាជនចិនឱ្យអញ្ជើញមកដំណើរកម្សាន្តនៅកម្ពុជាឱ្យច្រើនឡើងជាលំដាប៕

អត្ថបទដោយ៖ cambodia-nation-media