សង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ
និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀ សសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ចំនួន៣
សម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរង ការខូចខាត។ ការបញ្ជាក់នេះ ក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំចំនួន៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៣១ ខែមករា...
ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងទៀតកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀតដែលនៅសល់ កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយឱកាសការងារទាំងនោះស្ថិតក្នុងវិស័យ ៣សំខាន់ៗ។ នៅយប់ថ្ងៃទី៣០ ខែមករា...
អាជ្ញាធរខេត្តកំពង់ចាម ហាមពលរដ្ឋកុំទៅក្បែរទីតាំងបាក់ស្រុតច្រាំងទន្លេ ប្រមាណ១០០ម៉ែត្រនៅក្រុងកំពង់ចាម
ដេីម្បីបញ្ជៀសគ្រោះថ្នាក់ អាជ្ញាធរខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅក្បែរកន្លែងបាក់ស្រុតច្រាំងទន្លេអស់ជាច្រើនម៉ែត្រ កាលពីយប់មិញ នៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ គិតត្រឹមម៉ោង១២យប់ថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែមករា...
ប្រមុខការទូតកម្ពុជា ស្នើអាស៊ានពិនិត្យលើ ៣ចំណុច ដើម្បីដោះស្រាយភាពតានតឹងក្នុងតំបន់
(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសលទ្ធផលនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើង៣ចំណុចសំខាន់ទៅអាស៊ាន ដើម្បីដោះស្រាយភាពតានតឹងក្នុងតំបន់។ នៅក្នុងកិច្ចប្រជុំ...
ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបានជម្រាបជូនកិច្ចប្រជុំអំពីអាទិភាព និងសមិទ្ធផលគ្រោងទុក សំខាន់ៗរបស់ខ្លួនក្នុងឆ្នាំ២០២៦ ក្រោមមូលបទ...
CMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែកប្រភេទ MK-82 ទម្ងន់ជាង២៣០គីឡូក្រាមចំនួន២គ្រាប់
«កងកម្លាំងCMAC ទិសខេត្តព្រះវិហារ បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ទម្ងន់ជាង ២៣០គីឡូក្រាមចំនួន ២គ្រាប់ ដែលគ្រាប់បែកទាំងនេះផលិត នៅខែមករា ឆ្នាំ២០១០...
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្ដេញចេញជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ (ស្រី២១៧នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា!
រាជធានីភំ្នពេញ៖ នៅយប់ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម...
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូនានា ជាពិសេសហ្វីលីពីន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ...
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងធម្មការនិងសាសនាជួបពិភាក្សាការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ: ទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួង អង្គភាពទាំងពីរ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ ប្រតិភូអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក...