ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៥
សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា, លោក Gerard Leeuwenburgh អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Informa Market ប្រចាំប្រទេសកម្ពុជានិងម៉ាឡេស៊ី,និងសភាពាណិជ្ជកម្មកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុក ព្រឹត្តិការណ៍ CAMFood & CAMHotel ឆ្នាំ២០២៥ នេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួម
ចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាពិសេសឧស្សាហកម្ម ម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មទាំងក្នុងនិងក្រៅ ប្រទេស, ការនាំអ្នកវិនិយោគ, ម្ចាស់អាជីវកម្មអន្តរជាតិ មកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេស ចរណ៍ និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗ។
ព្រឹត្តិការណ៍តាំងពិព៍រណ៍អន្តរជាតិនេះនិងបញ្ចប់ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានស្តង់ពិព័រណ៍ចូលរួមប្រមាណជាង ៣០០ស្តង់ មកប្រទេសចំនួន៩ រួមមាន៖ កម្ពុជា, វៀតណាម, ម៉ាឡេស៊ី, អាម៉េរិក, ចិន, សាធារណរដ្ឋ កូរ៉េ, អ៊ីតាលី, ហ្វាំងឡង់ និង សិង្ហបុរី៕ អត្ថបទដោយ៖ cambodia-nation-media