អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តដល់កងកម្លាំងនគរបាល ត្រូវសម្រួចឆន្ទៈឱ្យបានមោះមុត ក្នុង កិច្ចការពារបូរណភាព ទឹកដី ដើម្បីបុព្វហេតុជាតិ

 សុខភាព
 ២៤ មិថុនា ២០២៥
 67

អភិបាលនៃគណៈអភិបាលខេត្តកំពង់ ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើក ទឹកចិត្តដល់ កងកម្លាំងនគរបាល

ខេត្តកំពង់ចាមទាំងអស់ ត្រូវសម្រួចឆន្ទៈឱ្យបានមោះមុត ក្នុងកិច្ចការពារ បូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ការថ្លែង បែបនេះពិធីជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ និងត្រួតពិនិត្យយុទ្ធោបករណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យបំផុសស្មារតីសាម ក្តីជាតិ រវាងកងកម្លាំង និង

ប្រជាជន គឺរួមគ្នា ដើម្បីធ្វើឱ្យមានភាពមោះមុត នៅក្នុងការបង្កើននូវស្មារ តី ការពារឱ្យបានបូរណភាពទឹកដីរបស់យើង ដោយមិនឱ្យមានការរំលោភបំពាន ឬឈ្លានពានពី ក្រុមអមិត្តនានា ដែលកំពុងតែមានបំណងមិនល្អ ក្នុងការឈ្លានពានដណ្តើមទឹកដីរបស់យើង បន្ថែម ពីនោះយើងក៏មានតួនាទីមួយទៀត គឺការសម្របសម្រួលក្នុងការធានាឱ្យបានសុវត្ថិភាពជូនពលករ ពលការនី ដែលកំពុងធ្វើការនៅប្រទេសថៃ ហើយត្រូវបង្ខំចិត្តវិលត្រឡប់មកមាតុភូមិកម្ពុជាយើង វិញ ។

អត្ថបទដោយ៖ cambodia-nation-media